អំពី ផា ប៊ូ រី

សាវតារក្រុមហ៊ុន

ផា ប៊ូ រី គឺជាក្រុមហ៊ុនដែលបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ដែលមានចក្ខុវិស័យក្នុងការបង្កើតវឌ្ឍនភាពនៃបរិស្ថានសំណង់នៅកម្ពុជា។

ក្រុមហ៊ុន ផា ប៊ូ រី មានគោលបំណងផ្តល់ជូនអតិថិជននូវផលិតផល ដែលមានបទដ្ឋានខ្ពស់ក្នុងវិស័យសំណង់នៅកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ទៅលើគំនិតច្នៃប្រឌិតថ្មីនៃការរចនា ដែលជាមូលដ្ឋានគ្រឹះនៃការសាងសង់នៅក្នុងសហគមន៍។

ទស្សនវិស័យ

“មោទនភាពនៃការរស់នៅ អាស្រ័យដោយប្រណិតភាពនៃសំណង់”

គុណតម្លៃ

គុណភាពជាចម្បង

យើងប្តេជ្ញាផ្តល់ជូនអតិថិជននូវ ផលិតផល និង សេវាកម្ម ដែលមានគុណភាពកម្រិតបទដ្ឋានខ្ពស់បំផុត។

ការផ្តោតទៅលើសហគមន៍

ការកសាង និង គាំទ្រដល់សហគមន៍ គឺជាមូលដ្ឋានគ្រឹះនៃអាជីវកម្មរបស់យើងខ្ញុំ។

អ្នកប្រើប្រាស់ជាចម្បង

យើងផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ជាចម្បង មានន័យថា យើងផ្តោតលើតម្រូវការ និង សុវត្ថិភាពរបស់អតិថិជន និង សហគមន៍ដែលយើងបានបង្កើតឡើង។