ផា ប៊ូ រី ចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍វិស័យសំណង់ ខ្នាតអន្ដរជាតិលំដាប់លេខ១នៅកម្ពុជា និងទទួលបានជ័យលាភីស្តង់ដែលមានភាពច្នៃប្រឌិតខ្ពស់

blg_1_05
2021070TK1
blg_1_05 2021070TK1

ផា ប៊ូ រី មានសេចក្តីរីករាយក្នុងការធ្វើបទបង្ហាញ​ និងដាក់តាំងបង្ហាញផលិតផលអាលុយកាបូនរបស់ខ្លួនទៅកាន់អ្នកចូលរួមទាំងអស់ដែលបានចូលរួមក្នុងពិព័រណ៍វិស័យសំណង់ CAMBUILD 2019 រយៈពេលបីថ្ងៃនេះ។

CAMBUILD 2019 គឺពិព័រណ៍វិស័យសំណង់ខ្នាតអន្ដរជាតិលំដាប់លេខ១នៅកម្ពុជា ដែលបានប្រព្រឹត្តិទៅចាប់ថ្ងៃ១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ២០១៩ នៅសាលពិពណ៌កោះពេជ្រ ភ្នំពេញ ដែលត្រូវបានចូលរួមដោយក្រុមហ៊ុនធំៗ និងម៉ាកសញ្ញាផលិតផលល្បីៗជាច្រើនទៀត។ ផា ប៊ូ រី ក៏បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនអាលុយកាបូនដែលជាបន្ទះអាលុយមីញ៉ូមលំដាប់ស្តង់ដារអន្តរជាតិ និងនាំងមុខគេផ្នែកគុណភាព សម្រាប់ការចនា និងតាំងលម្អរអគារឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរក្រុមហ៊ុនយើងក៏ទទួលបានជ័យលាភីស្តង់ដែលមានភាពច្នៃប្រឌិតខ្ពស់​ ដែលនេះគឺជាស្នាដៃរចនាប្រកបដោយភាពឆ្នៃប្រឌិតខ្ពស់ពីក្រុម BASIC Architecture and Design របស់យើង។

ផា ប៊ូ រី សូមថ្លែងនូវអំណរគុណដល់អ្នកទស្សនាទាំងអស់ដែលបានអញ្ចើញមកទស្សនាស្តង់ពិពណ៌របស់យើងក្នុងពិពណ៌នេះ។ សូមអរគុណ!​

Leave A Comment