ផា ប៊ូ រី សូមស្វាគមន៍

ផា ប៊ូ រី យកចិត្តទុកដាក់ទៅលើសហគមន៍ និង ជាអ្នកដែលមានគំនិតច្នៃឌិតថ្មី

ផា ប៊ូ រី គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ទៅលើសហគមន៍ និងគំនិឆ្នៃប្រឌិតថ្មី ដែលមានគោលបំណងលើកកម្ពស់គុណភាពជីវភាពរស់នៅ តាមរយៈការកសាងឲ្យមានភាពកាន់តែប្រសើរឡើង។ យើងចង់ក្លាយជាក្រុមហ៊ុនដែលឈានមុខគេក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ផលិតផល និងសេវាកម្ម ក្នុងវិស័យឧស្សាហកម្មសំណង់នៅកម្ពុជា។

ផា ប៊ូ រី បាននឹងកំពុងបោះជំហ៊ានទៅមុខលើការអភិវឌ្ឍន៍អចលនទ្រព្យ ដែលយើងផ្តោតយ៉ាងសំខាន់ទៅលើ វិស័យលំនៅឋាន និង​អាគារពាណិជ្ជកម្ម។  យើងបានប្តេជ្ងាចិត្តនាំយកនូវគម្រោងដ៏អស្ចារ្យ ប្រកបដោយអត្ថន័យ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ រាល់គម្រោងទាំងឡាយរបស់យើងគឺប្រកបទៅដោយគុណភាព រចនាបទ​ទំនើប និងគំនិតច្នៃប្រឌិតខ្ពស់ ដែលធានាបាននូវនិរន្តរភាព និងសោភ័ណភាព។​

ផា ប៊ូ រី ប្តេជ្ញាចិត្តលើកកម្ពស់គុណភាពនៃផលិតផល និងសេវាកម្មឲ្យកាន់តែប្រសើរ ហើយខិតខំប្រឹងប្រែងកសាង និងទ្រទ្រង់សហគមន៍ ដែលយើងជឿជាក់ថាវាជាគុណតម្លៃមួយនៃអាជីវកម្មរបស់យើង។ យើងផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ជាចម្បង ដោយផ្តោតសំខាន់ទៅលើតម្រូវការ និង សុវត្ថិភាពរបស់អតិថិជន និងសហគមន៍ដែលយើងបានក៏សាង។​